កម្ចីទិញរថយន្ត

ENG
លោកអ្នកនឹងក្លាយជាម្ចាស់រថយន្តក្នុងក្តី​ស្រមៃ ដោយ​គ្រាន់តែបំពេញលក្ខខណ្ឌស្នើសុំងាយៗ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី ផ្តល់ជូននូវកម្ចីទិញរថយន្ត ​ដ៏ល្អបំផុត​ជាមួយនឹងលក្ខខណ្ឌពិសេស និងមានលក្ខណៈ​ប្រកួតប្រជែង​។

លក្ខណៈ​ពិសេស

  • ទំហំកម្ចីរហូតដល់ ៥០,​០០០ដុល្លារ (ឬ ២០០ លានរៀល)
  • អាចទិញរថយន្តថ្មី ឬមួយទឹក នៅឃ្លាំងណាមួយក៏បាន
  • ប្រាក់កម្ចីផ្តល់ជូនរហូតដល់​ ១០០%
  • កាតគ្រីក្រោមឈ្មោះអតិថិជនផ្ទាល់
  • រយៈពេលបង់​រំលស់រហូតដល់​​ ៦០​ខែ ឬ​ ៥ឆ្នាំ
  • អត្រាការប្រាក់ទាប
  • មិនមានទ្រព្យ​ធានា
  • ការអនុម័តឆាប់រហ័សបំផុត
  • តម្រូវការឯកសារមានភាពងាយស្រួល

Car Loan

ឯកសារសំរាប់កម្ចីទិញរថយន្ត

ចំពោះឯកត្តជន (មានចំណូលទៀងទាត់)

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន​
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
  • ឯកសារបញ្ជាក់ប្រាក់ចំណូល៖ កិច្ចសន្យាការងារ សក្ខីប័ត្របើកប្រាក់បៀវត្ស(Payroll) របាយការណ៍ធនាគារប្រចាំខែ (bank statement) ឬសៀវភៅគណនី។

ចំពោះអ្នកប្រកបអាជីវកម្ម

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
  • អាជ្ញាប័ណ្ណអាជីវកម្ម ឬ​ប៉ាតង់ ឬលក្ខន្តិកៈក្រុមហ៊ុន
  • របាយការណ៍ហិរញ្ញវត្ថុ (ឬវិក្កយបត្រទិញ-លក់ទំនិញ)

 លក្ខខណ្ឌផ្សេងៗនឹងត្រូវតំរូវ !